ដោយ : បន្ទាយ
សៀមរាប៖ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងករណីលួចម៉ូតូ អាវុធហត្ថខេត្តសៀមរាបបានធ្វើការស្រាវជ្រាវរកឃើញម៉ូតូ និងបានប្រគល់ម៉ូតូជូនទៅម្ចាស់វិញ ។
នេះបើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ៖ ១-ឈ្មោះ សូត្រ សាវ៉ាន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៩ និង២-ឈ្មោះ រស់ វណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាងឈើ ជាម្ចាស់ម៉ូតូ ម៉ាកហុងដា១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៥។
តមក សមត្ថកិច្ចបានប្រគល់ម៉ូតូជូនទៅម្ចាស់វិញហើយ ។
ម្ចាស់បានបង្ហាញឯកសារសំអាងពាក់ព័ន្ធដើ់ម្បីឲ្យសមត្ថកិច្ចផ្ទៀងផ្ទាត់ថាខ្លួនពិតជាម្ចាស់ម៉ូតូ៕