យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា អង្គការ WWF-កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានបោះជំហានទៅមុខជាប្រវត្តិសាស្ត្រឆ្ពោះទៅអនាគតដ៏ល្អប្រសើរនៅថ្ងៃនេះ។
តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងពីរបានយល់ព្រមធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ ការគ្រប់គ្រងធនធានជលផលទន្លេមេគង្គលើ ការអភិវឌ្ឍសហគមន៍នេសាទ ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកសិ-រុក្ខកម្ម។នេះជាសមិទ្ធផលដ៏សំខាន់សម្រាប់ស្ថាប័នទាំងពីរ៕
អត្ថបទ៖ WWF-កម្ពុជា