សន្ដិសុខសង្គម

រថយន្តដឹកជនបរទេសបែកកង់ក្រោយជ្រុលទៅបុករនាំងទ្រូងផ្លូវល្បឿនលឿនបណ្ដាលឱ្យស្លាប់ម្នាក់

ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត​ធុនស្រាលបង្កដោយខ្លួនឯង(ផ្ទុះកង់ក្រោយ​រេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា, រងរបួសធ្ងន់១នាក់ភេទប្រុស​ ជនជាតិ​មីយ៉ាន់ម៉ា​ និងរងរបួសស្រាល៤នាក់​ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា៣នាក់​ ជនជាតិខ្មែ​រ១នាក់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៤​ វេលាម៉ោង១៨និង០៥នាទី​​ នៅលើផ្លូវល្បឿនលឿន​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨-១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយករណី​បង្កដោយខ្លួនឯង​ គឺរថយន្ដផ្ទុះកង់ក្រោយហើយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាពលើផ្លូវល្បឿនលឿន៕