ដោយ: ព្រះអង្គខ្មៅ
បាត់ដំបង: រថយន្តដឹកស្វាយថៃដែលតែងតែបើកបរលឿនៗដូចហោះ ខណៈចូលទិញកសិផលខ្មែរនៅតំបន់ព្រំដែន បានជ្រុលចង្កូតបុកត្រាក់ទ័រខ្មែរមួយគ្រឿងបណ្តាលឲ្យស្លាប់កសិករខ្មែរម្នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៦ល្ងាច ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ឋិតនៅត្រង់ចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ព័ត៌មានបឋមពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា÷ ករណីខាងលើនេះដំបូងឡើយគេបានឃើញរថយន្តដឹកផ្លែស្វាយរបស់ថៃមួយគ្រឿង បានបើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសដៅគ្នាជាមួយនឹងត្រាក់ទ័រខ្មែរមួយគ្រឿងទៀត បានបន្តិចស្រាប់តែរថយន្តថៃសង្ស័យម្ចាស់ងងុយដេកក៏បានជ្រុលចង្កូតទៅបុកត្រាក់ទ័រពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងធ្លាក់ពីគន្លងផ្លូវ និងស្នាមភ្លោះទាំងពីរជាមួយគ្នា ខាងត្រាក់ទ័របានប៉ើងធ្លាក់ភ្លាមៗស្រាប់តែរថយន្តកិនបណ្តាលឲ្យស្លាប់តែម្តង។
ជនរងគ្រោះភេទប្រុស មិនស្គាល់អត្តសញ្ញាណជាក់លាក់ដោយមិនមានប្រភពណាមួយអះអាងបញ្ជាក់ឲ្យបានដឹងឡើយ ។
ចំណែកលោក ហេង បារាំង អធិការស្រុកភ្នំព្រឹកបានត្រឹមចូលមើលប្រព័ន្ធតេឡេក្រាមហើយតែមិនឆ្លើយតប។
ប្រភពបន្ថែមថា÷ ក្រោយកើតហេតុភ្លាមៗកម្លាំងជំនាញមូលដ្ឋានបានចុះទៅនាំខ្លួនអ្នកបើកបរជនជាតិថៃម្នាក់ បច្ចុប្បន្នកំពុងសាកសួរដើម្បីកសាងសំណុំរឿងអនុវត្តតាមច្បាប់៕