សន្ដិសុខសង្គម

ចុះពិនិត្យនិងដកស្រង់បទពិសោធផ្នែកបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនប៉ោយប៉ែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ : លោកស្រីឧត្ដមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានដឹកនាំក្រុមបច្ចេកទេសអញ្ជើញចុះជួបសំណេះសំណាលដើម្បីដកស្រង់បទពិសោធផ្នែកបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ពិនិត្យទីតាំងបន្ទប់ទិន្នដ្ឋានមេ និងសម្ភារបម្រើឱ្យប្រព័ន្ធតាមបញ្ជរបំពេញបែបបទចេញ-ចូលប្រទេសនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

នេះបើតាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ ។

លោកស្រីនិងក្រុមការងារ ក៏ពិនិត្យជាពិសេសការងារពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង់អ្នកដំណើរ ស្ថានភាពបន្ទប់ប្រជុំVideo Conference និងប្រព័ន្ធបណ្ដាញ CCTV ផងដែរ នៅប៉ុស្តិ៍នគបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ៕