ដោយ :បន្ទាយ
បន្ទាយមានជ័យ ៖ថ្ងៃទី១ឬថ្ងៃដំបូងគឺល្ងាចថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ របស់កម្មវិធីប្រណាំងទូកក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅខេត្តបន្ទាយមានជ័យក្នុងស្ទឹងសិរីសោភ័ណបរិវេណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ នាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានពលរដ្ឋនិងភ្ញៀវទេសចរសរុបចំនួន ៥២.២៣៣នាក់ ឯភ្ញៀវបរទេសមានចំនួនតែ០៧នាក់ប៉ុណ្ណោះ ។
លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានជាអញ្ជើញជាអធិបតីក្នុងពិធីនោះ ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មការបច្ចេកទេសនៃគណ:កម្មាធិការខេត្តរៀបចំបុណ្យជាតិ អន្តរជាតិបានអោយដឹងថា: ទូកងដែលបានចូលរួមប្រណាំងចំនួន៣៥ទូក ។ក្នុងនោះទូក “ង” ចំណុះ ៧៥ នាក់ ១ទូក, ចំណុះ ៧២នាក់ ១ទូក, ចំណុះ៤៨នាក់ ១ទូក, ចំណុះ ៤៥នាក់ ១ទូក, ចំណុះ ២២នាក់ ១៧ទូក, ចំណុះ ៥នាក់ ចំនួន១៤ទូក ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : ការរៀបចំពិធីប្រណាំងទូក២ថ្ងៃ(២៦-២៧ខែតុលា) នេះ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយ រំសាយការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយផងនិងក៏ដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅពេលខាងមុខនេះ ពោលគឺក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់មកហើយ ។
ជាការកត់សម្គាល់នាឆ្នាំនេះ ចំនួនទូកប្រណាំងក៏កើន៣៥ទូក តែបាត់ទូកចំណុះ៦៩នាក់ (ឆ្នាំមុន២៦ទូក) ចំនួនពលរដ្ឋនិងភ្ញៀវមកទស្សនាក៏ច្រើន(ឆ្នាំ២០២៤ ថ្ងៃដំបូងចំនួន៣ម៉ឺនប្លាយនាក់) ។ឯស្ថានការណ៍ទូទៅទាំងសេវាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សេវាសង្គ្រោះ សេវាសុខាភិបាល ទេសចរណ៍ ម្ហូបអាហារ …ក៏រលូន និងវិជ្ជមានផងដែរ ៕