ព័ត៌មានជាតិ

នគរបាលខេត្តបន្ទាយមានជ័យបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែនិងលើកទិសដៅបន្តនិងផ្សព្វផ្សាយផែនការការពារសន្តិសុខបុណ្យអុំទូក

ដោយ : បន្ទាយ

បន្ទាយមានជ័យ: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលានិងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិកា ឆ្នាំ២០២៤ និងក៏ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:ចំនួន៥ រួមមាន:

១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិកា ឆ្នាំ២០២៤

២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ

៣-ផ្សព្វផ្សាយផែនការស្តីពីការពង្រឹងវិធានការ រក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម

៤-ផ្សព្វផ្សាយផែនការសកម្មភាពរយៈពេល៥ឆ្នាំ

៥-សេចក្តីណែនាំផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផែនជំនាញ និងអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រហូតបានលទ្ធផលគួរជាទីមោទនៈ និងបានជំរុញដល់គ្រប់ផែនជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងបន្តទៀត រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យអង្គភាពរបស់យើងកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។

ទន្ទឹមគ្នានោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញផែនការ និងជំរុញដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវ៖

-ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម

-ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង

-ពង្រឹងផ្សផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

-ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់អំពីគ្រឿងញៀន

-ពង្រឹងការងារស្នូល ការប្រចាំបញ្ជា ការយាមល្បាត ត្រួតពិនិត្យ ការចាត់តាំង អវត្តន៍

-ពង្រឹងការថែរក្សា ការកសាង អភិឌ្ឍន៍ជំរំបន្ទាយ ការដាំដុះ និងចិញ្ចឹមសត្វ

-ពង្រឹងគ្រប់គ្រងចំណូល សំណាកស្រុក និងការស្នាក់នៅរបស់ជនបរទេស

-ពង្រឹងបណ្តុះបណ្តាលបន្ថែម មន្ត្រីនគរបាលលើចំណេះ ជំនាញព័ត៌មានវិទ្យា (Digital)

-ពង្រឹងការងារការផ្តល់សេវាសាធារណៈ និងឆ្លើយតបសំណូមពរប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ទាំងក្នុងខេត្តនិងតាមព្រំដែន

-ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ៕