ដោយ៖ គង់ហេង
កំពង់ចាម ៖ រយៈពេលពីរថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននាំយកពូជស្រូវប្រភេទ OM54-51 ដល់ប្រជាកសិករសរុបចំនួន២៣០ គ្រួសារ ក្នុងស្រុកចំនួនពីរ ដោយក្នុងមួយគ្រួសារទទួលបាន ១០០ គីឡូក្រោម។
ក្នុងនោះនៅរសៀលថ្ងៃទី ២២ តុលា បាននាំយកពូជស្រូវខាងលើចំនួន ៨,៣ តោន ដើម្បីចែកជូនដល់កសិករចំនួន ៨៣ គ្រួសារ ដែលជួបបញ្ហារាំងស្ងួត និងបញ្ហាទឹកជំនន់ទន្លេមេគង្គ ដល់ឃុំចំនួន បី ក្នុងស្រុកជើងព្រៃ និងនៅថ្ងៃទី ២៣ តុលា បាននាំយកពូជស្រូវដដែលនេះចំនួន ១៤៧ តោន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៤៧ គ្រួសារ ដែលរងការខូចខាត ជន់លិចដោយទឹកជំនន់ទន្លេមេគង្គ ក្នុងឃុំចំនួន បី ក្នុងស្រុកស្ទឹងត្រង់ ដើម្បីធ្វើការដំាដុះឡើងវិញ ដោះស្រាយជីវភាពក្នុងគ្រួសារ៕