សន្ដិសុខសង្គម

បញ្ជូនសាកសពបុរសជនជាតិវៀតណាមម្នាក់ដែលស្លា.ប់ដោយបាក់.កទៅក្រសួងមហាផ្ទៃ

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ សមត្ថកិច្ចបានរៀបចំបញ្ជួនសាកសពបុរសជនជាតិវៀតណាមអាយុប្រហែល ៣០ ឆ្នាំម្នាក់ ដែលបានស្លា.ប់ដោយបាក់.ក ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅក្នុងចម្ការដំឡូង ស្ថិតក្នុងភូមិពន្លាគ ឃុំចុងជាច ស្រុកតំបែរ កាលពីរសៀលថ្ងៃទី២១ តុលានោះ ទៅកាន់នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ពីការប្រទះឃើញសាកសពនៅទីតាំងខាងលើ សមត្ថកិច្ចបានធ្វើការកំណត់ភិនភាគលើសាកសព ថាជាមនុស្សប្រុស អាយុប្រហែលជាង ៣០ ឆ្នាំជាជនជាតិវៀតណាម។ តាមកោសលវិច័យបឋមរបស់ជំនាញ នគរបាល បច្ចេកទេស និងគ្រូពេទ្យបង្ហាញថាជនរងគ្រោះបានស្លាប់ដោយបាក់.ក។

ជាមួយនោះលើខ្លួនសាកសពបានបន្សល់ទុកទូរសព្ទដៃម៉ាក iphone មួយគ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕