ដោយ : បន្ទាយ
សៀមរាប៖នៅសាលប្រជុំ (Video Conference) កងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នំា២០២៤ មានកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខជូនលោកឧត្ដមសេនីយ៍ឯក ជូ ចូរពីវ អនុប្រធាននយោបាយកងកម្លាំងនគរបាលប្រដាប់អាវុធចិននឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ (Video Conference)។
ក្នុងនោះដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការ មានសមាសភាពចូលរួម លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរនាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការកងអនុសេនាធំចល័ត។
សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ឯក ជូ ចូរពីវ នឹងទស្សនកិច្ចនៅរាជធានីភ្នំពេញ ជួបសម្តែងការគួរសមជាមួយថ្នាក់នាំកងកម្លាំងកម្ពុជា និងបន្តទស្សនកិច្ចនៅប្រាង្គប្រាសាទ តំបន់ទេសចរណ៍ខេត្តសៀមរាបផងដែរ ៕