ដោយ ៖ បន្ទាយ
ប៉ៃលិន ៖ បាក់ទំនប់បង្កជាទឹកជំនន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅចំណុចអូររអិល ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាល្ងាចបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ ។
នេះបើតាមប្រភពពីប្រជាពលរដ្ឋក្នុងវីដេអូតាមបណ្តាញសង្គមនិងបានប្រាប់សារព័ត៌មាន។
ពលរដ្ឋបានឲ្យដឹងថា៖ ជំនន់បង្កពីការបាក់ទំនប់នោះ កើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីម៉ោង៣រសៀលថ្ងៃទី១៨ខែតុលា ។ទឹកហូរខ្មួលខ្មាញ់បានបុកចូលផ្ទះនិងភូមិអ្នកស្រុក ហើយហក់ឡើងហៀរឆ្លងថ្នល់។
ចំណែកខាងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចវិញ ខ្លះថានោះជាជនន់ផ្លេកបន្ទោរ ដោយសារកម្រិតទឹកភ្លៀងធ្លាក់មកខ្លាំង។
ចំពោះមុខនេះ មន្ត្រីនិងអ្នកពាក់ព័ន្ធបានតស៊ូសង្គ្រោះ ស្វែងរកជនជនរងគ្រោះ ពិសេសកុមារ មនុស្សចាស់និងស្ត្រី បិទបណ្តាញភ្លើង និងជញ្ជូនទ្រព្យសម្បត្តិដែលអាចយកបាន។
ប៉ុន្តែមកទល់ព្រលប់ថ្ងៃដដែល គេនៅមិនទាន់ដឹងថាមានជនរងគ្រោះប៉ុន្មាននាក់និងបង្កខូចខាតកម្រិតណានៅឡើយទេ៕