ដោយ : បន្ទាយ
ភ្នំពេញ : លោកនាយចំណង់ ឈួន សុខលាភ ជំនួយការការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ មានប្រពន្ធទើបសម្រាលកូន ។
នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងនៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤ ។
ហេតុនេះ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់លោកនាយចំណង់ ឈួន សុខលាភ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ។
ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាលោកមេបញ្ជាការ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨០០.០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ ៕