សន្ដិសុខសង្គម

ចាប់ខ្លួនជនសង្ស័យ០៧នាក់ពីរករណីផ្សេងគ្នាក្នុងបទល្មើសជួញដូរសាធាតុញៀនទម្ងន់ ៦១៥.១៣ក្រាម

ដោយ : បន្ទាយ

បាត់ដំបង៖ សមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៧នាក់ពីបទជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ពីរករណីផ្សេងគ្នា។

កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សយ ស្រស់ ហៅកណ្តុរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង, ២-ឈ្មោះ សន គឹមស៊ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិទួលស្មួល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតមាន៖ ១-គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ( ice )ចំនួន០៦កញ្ចប់ ទម្ងន់ ៤៦៧.២៣ក្រាម ,២-ម៉ូតូ០១គ្រឿង ,៣-រថយន្ត០១គ្រឿង,៤-ជញ្ជឹងថ្លឹងគ្រឿងញៀន ០១គ្រឿងនិង ៥-ទូរសព្ទ០២គ្រឿង។

ករណីទី០២ធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០៥នាក់ រួមមាន៖ ១-ឈ្មោះ សួន ធារិទ្ធ ហៅ ប្រុស ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន, ២-ឈ្មោះ ឃុន នារី ភេទស្រី អាយុ ២២ឆ្នាំ, ៣-ឈ្មោះ ធី រតនា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស អ្នកទាំងបីរស់នៅភូមិដំណាក់កកោះ  ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង , ៤-ឈ្មោះ ឆិល ឆុន ហៅ ឆុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើចម្ការ, ៥-ឈ្មោះ ហួត យ៉ានមា ហៅប៉ាវ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើចម្ការ អ្នកទាំងពីររស់នៅភូមិដូនបា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតមាន៖១-គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា (ice)ចំនួន ៣៥កញ្ចប់ ទម្ងន់ ១៤៧.៩ក្រាម ,២-រថយន្ត ០២គ្រឿង,​ ៣-ម៉ូតូ០២គ្រឿង ,៤-ទូរសព្ទដៃចំនួន ០៨ គ្រឿង ,៥-ប្រាក់រៀលចំនួន០២លានរៀល ,៦-កាំបិត ០១ដើម និងថង់វេចខ្ចប់គ្រឿងញៀននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយពីសាកសួរ ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញអាវុធហត្ថខេត្ត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តនាថ្ងៃទី១៧ខែតុលាដើម្បីចាត់ការតាមនីតិវិធី៕