ដោយ : បន្ទាយ
សៀមរាប : កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នំា២០២៤ នៅសាលប្រជុំសេនាធិការកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច និងធ្វើការកំណែទម្រង់កងរាជអាវុធហត្ថប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារខែតុលា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំនោះ ។
ចំណែកលោកមេបញ្ជាការរង និងជានាយសេនាធិការលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទី លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង១៣ បានអញ្ជើញចូលរួមនិងទទួលយកផែនការ បទបញ្ជានិងការណែនាំដើម្បីយកទៅអនុវត្តបន្ត៕