ដោយ : បន្ទាយ
បន្ទាយមានជ័យ លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា អមដំណើរដោយលោកលឿង សូភក្តិ អភិបាលស្រុកស្វាយចេក បានអញ្ជើញចុះពិនិត្យសកម្មភាពសាង់សង់ផ្ទះថ្មី ជំនួសខ្ទមចាស់ធ្លុះធ្លាយ ទ្រុឌទ្រោម ។នេះបើតាមមន្ត្រីក្រុមការងារអោយដឹងកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ ។
ជំហានទី១ កសាងផ្ទះឈើ ប្រក់ស័ង្កសីទំហំ៤គុណ៦ ម៉ែត្រ ចំនួន ១ខ្នង ដែលជារបស់ឈ្មោះអឿន សុខា ស្ត្រីមេម៉ាយ មានកូន៣នាក់ និងជំហានទី២ កសាង១ខ្នងទៀត ដូចគ្នានេះ ជូនពលរដ្ឋឈ្មោះណែម នៅ ស្ត្រីមេម៉ាយ មានកូន២នាក់ ។
ពលរដ្ឋទាំង២គ្រួសាររស់នៅភូមិបឹងស្នោរឃុំស្លក្រាមស្រុកស្វាយចេក។
អរគុណឯកឧត្តម សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត , លោក ជា ស្លូញ ដែលបានចង្អុលបង្ហាញនិងដឹកនាំបញ្ជាផ្ទាល់កម្លាំងសរុបនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងប៉ុស្តិ៍រដ្ឋបាលឃុំសហការនឹងលោកឡោក សំបានមេឃុំ លោកយី ភារម្យ មេភូមិនិងសមាជិក ប្រជាការពារដែលចុះសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋដូចខាងលើ។
ក្នុងឱកាសនោះ លោកឈើយ ចាន់ណា និងលោកអភិបាលស្រុកបានឧបត្ថម្ភថវិកាដល់កម្លាំងក្រុមការងារកសាងផ្ទះនិងពលរដ្ឋម្ចាស់ផ្ទះផងដែរ ។
ករណីមួយទៀត នៅភូមិបឹងស្នោរនេះដែរ ដោយមានការស្នើសុំនិងរាយការណ៍ទៅលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្ត ទើបនាយកប្រតិបត្តិកាកបាទបានជួយកសាងផ្ទះធ្វើពីដែកប្រក់និងជញ្ជាំងស័ង្កសីទំហំ៤គុណ៦ម៉ែត្រ ជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យនិងមានជីវភាពជួបការលំបាក១គ្រួសារមានឈ្មោះទូច ថា ជាប្តីនិងប្រពន្ធឈ្មោះញ៉ែម ធីនិងមានកូនចៅ២នាក់ក្នុងបន្ទុក ។ផ្ទះនេះសាងសង់ជិតរួច ហើយត្រៀមប្រគល់ជូនជាផ្លូវការនាពេលខាងមុខ ៕