ដោយ : បន្ទាយ
បន្ទាយមានជ័យ : បេក្ខភាព ហែម ស៊ីណាត វ័យ ៥៨ឆ្នាំ នៅតែបន្តក្តីស្រមៃ មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទោះបីជាបរាជ័យ២ដង។
ក្រសួងអប់រំ យុវជននិងកីឡាបានឲ្យដឹងនៅថ្ងៃទី៧ខែតុលាថា: រយៈពេល ១ឆ្នាំបានកន្លងទៅនេះ អ្នកស្រីបានរៀនសូត្របានច្រើន រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ដោយថ្ងៃរៀនធ្វើលំហាត់កិច្ចការផ្ទះ និងពេលយប់រៀនតាមអនឡាញ ដើម្បីពង្រឹងលើមុខវិជ្ជាដែលជួបឧបសគ្គ និងធ្វើទៅមិនបានល្អនោះ។
សូមបញ្ជាក់ថា អ្នកគ្រូកិច្ចសន្យា ហែម ស៊ីណាត បង្រៀនសិស្សអក្ខរកម្មនៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕