ដោយ : បន្ទាយ
ភ្នំពេញ :ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងឬក្នុងបញ្ជីចំនួន ១៣៧ ០៤០ នាក់, មានមណ្ឌលសំណេរ២៣០ មណ្ឌល។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡាកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២៤ ។

ការប្រព្រឹត្តិទៅនៃមណ្ឌលសំណេរសម័យប្រលងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែតុលា ដដោយមានបេក្ខជនមានបេក្ខជនចុះឈ្មោះប្រឡងឬក្នុងបញ្ជីសរុបចំនួន ១៣៧ ០៤០ នាក់ /ស្រី ៧៤ ៨៨២នាក់ ។ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ /ស្រី ២៣ ៧១៥ នាក់។បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ / ស្រី ៥១ ១៦៧នាក់។
ក្រសួងអប់រំ យុវជននិងកីឡា អោយដឹងបន្តថា: មណ្ឌលសំណេរសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែមានចំនួន ១០ មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ។
ចំពោះ គណៈមេប្រយោគនិងគណៈកម្មការនានាដែលត្រូវចូលរួមនៅគ្រប់ដំណាក់កាលនៃការប្រឡងមានចំនួន២៩ ៧៦០ នាក់ ។ដែលក្នុងនោះ មកពីថ្នាក់ក្រសួងចំនួន ៣ ៩៣៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥ ៨២៧ នាក់ ។
ទាក់ទិនហឹបវិញ្ញាសារនិងគណ:មេប្រយោគថ្នាក់ក្រសួងនិងខេត្ត រាជធានីក្រៅខេត្តម្ចាស់ផ្ទះមណ្ឌលសំណេរ មួយចំនួនបានដឹកជញ្ជូននិងអញ្ជើញដល់ទឺតាំងខេត្ត រាជធានីសាម៉ីរួចរាល់ហើយដែរ ៕
