ដោយ : បន្ទាយ
បន្ទាយមានជ័យ :លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជួបសំណេះសំណាលសួរសុខទុក្ខនិងជូនដំណើរបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកបើកបររថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃដែលបាន វិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានិង ប្រកបមុខរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។ នេះបលើតាមមន្ត្រីសាលាខេត្តថ្ងៃទី៤ ខែតុលា ២០២៤ ។
យោងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ-បន្ទាយមានជ័យ និងបន្ទាយមានជ័យ-រាជធានីភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានទីតាំងតែមួយនៅទីប្រជុំជនខេត្តដែលរថយន្តសេវាខាងលើទទួលដឹកបងប្អូនអ្នកដំណើរជាពលរដ្ឋ មន្ត្រីរាជការ និស្សិត…គឺចំណតរថយន្តធំ ថ្មី នាភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៕