ព័ត៌មានជាតិ

ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋនៅឧត្តរមានជ័យក៏សប្បាយរីករាយធ្វើដំណើរដោយឥតគិតថ្លៃជាមួយសេវាដឹកជញ្ជូនសាធារណៈ

ដោយ : បន្ទាយ
ឧត្តរមានជ័យ : ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋនៅឧត្តរមានជ័យក៏សប្បាយរីករាយធ្វើដំណើរដោយឥតគិតថ្លៃជាមួយសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងចេញពីភ្នំពេញ-បណ្ដាខេត្ត-ភ្នំពេញ ។


មិនតែប៉ុណ្ណោះសម្រាប់ខេត្តឧត្តរមានជ័យក៏បានបន្តដឹកបងប្អូនទៅតាមបណ្ដាស្រុកដោយឥតគិតថ្លៃផងដែរ។នេះបើតាមន្ត្រីអោយដឹងកាលពីថ្ងៃទី០៥ខែតុលា ឆ្នាំ២០២៤។

លោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យនិងក្រុមការងារបានជូនដំណើរបងប្អូនប្រជាពលរដ្ឋ និស្សិតនិងសាធារណ:ជនដែលជាអ្នកដំណើរដែលធ្វើដំណើរពីខេត្តឧត្តរមានជ័យ ទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរកន្លងមកត្រូវបានបញ្ចប់។

គ្រប់គ្នាមានក្តីសប្បាយរីករាយក្រៃលែងដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលអាចធ្វើដំណើរពីភ្នំពេញមកតាមបណ្ដាខេត្តដោយឥតគិតថ្លៃ ហើយសម្រាប់រដ្ឋបាលខេត្តឧត្តរមានជ័យក៏បន្តដឹកបងប្អូនទៅតាមបណ្ដាស្រុកដោយឥតគិតថ្លៃដូចគ្នា ៕