ដោយ : បន្ទាយ
បាត់ដំបង ៖ ភ្ញៀវទេសចរ,ប្រជាពលរដ្ឋទៅកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នាខេត្តបាត់ដំបងឱកាសបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ឆ្នាំ២០២៤ មាន២១៦,១៧៩នាក់ កើនឡើង ១,៥៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ។
យោងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ត្រូវនឹងថ្ងៃទី០១- ០៣ ខែតុលា ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង សរុប ២១៦.១៧៩ នាក់ ពោលគឺកើនឡើង ១,៥៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២១២.៧៨៦ នាក់។
មន្ទីរបន្តថា: ក្នុងនោះភ្ញៀវជាតិចំនួន ២១៥.៥៥៩ នាក់ កើនឡើង ១,៥២% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២១២.៣២៩ នាក់និងភ្ញៀវអន្តរជាតិចំនួន៦២០នាក់ កើនឡើង ៣៥,៦៧% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៤៥៧នាក់៕