ព្រះអង្គម្ចាស់ William បាននិយាយថា ទ្រង់បានបាត់បង់សំឡេង បន្ទាប់ពីបានលើកទឹកចិត្តក្រុមកីឡាបាត់ទាត់ Aston Villa ជាទីស្រឡាញ់របស់ទ្រង់ ឱ្យទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រទល់នឹងក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។
ព្រះអង្គម្ចាស់នៃប្រទេសអ់គ្លេសអាយុ 42 ឆ្នាំគឺជាអ្នកគាំទ្រពេញមួយជីវិតរបស់ក្រុមក្របខ័ណ្ឌ Premier League ដែលមានមូលដ្ឋាននៅទីក្រុង Birmingham និងជាផ្នែកមួយនៃហ្វូងមនុស្សសម្រាប់ការប្រកួតក្នុងផ្ទះលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់វរជនអឺរ៉ុបអស់រយៈពេល 41 ឆ្នាំ។
ពីភាពតានតឹងដល់ការលើកដៃឡើងលើអាកាសខណៈដែលគាត់បានអបអរ លោក William ដែលស្លៀកពាក់អាវកងទ័ពជើងទឹក និងលេងពុកចង្ការដែលអ្នកគាំទ្រពេញចិត្ត បានឆ្លងកាត់អារម្មណ៍ទាំងអស់ពេលគាត់មើលក្រុមរបស់គាត់នៅកីឡដ្ឋាន Villa Park ក្នុងទីក្រុងទីពីររបស់ចក្រភពអង់គ្លេស។
រូបភាពតាមកញ្ចក់ទូរទស្សន៍បានបង្ហាញឱ្យឃើញវីលៀមអបអរសាទរ និងឱបអ្នកនៅក្បែរគាត់ពេញម៉ោង ខណៈដែលក្រុមរបស់គាត់បានយកឈ្នះក្រុមយក្សអាល្លឺម៉ង់ Bayern ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតពាន European Cup ។
ព្រះអង្គម្ចាស់ ដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏ធំនោះ ក៏បានបញ្ចេញកណ្តាប់ដៃក្នុងជ័យជម្នះ ក៏ដូចជាផ្តល់មេដៃដ៏រីករាយដល់សមាជិកផ្សេងទៀតនៃហ្វូងមនុស្សផងដែរ។ បន្ទាប់ពីការប្រកួត លោក William បាននិយាយថា “ខ្ញុំបានបាត់បង់សំឡេងហើយ។ ខ្ញុំស្ទើរតែមិនជឿ។ 42 ឆ្នាំ។’