អន្តរជាតិ

អ្នកភូមិបានវះពោះក្រពោះដ៏ធំហើយបានប្រទះឃើញសាកសពក្មេងស្រីអាយុ៦ឆ្នាំម្នាក់ដែលវាបានស៊ីនាងពេលកំពុងហែលទឹកក្នុងទន្លេម៉ាឡេស៊ី

ប្រែសម្រួល៖ស្រីនិច

នេះជារឿងដ៏រន្ធត់មួយ ដែលអ្នកភូមិបានសម្លាប់ក្រពើដ៏ធំសម្បើម២ក្បាល ហើយប្រទះឃើញសាកសពមនុស្ស បន្ទាប់ពីក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវបានសត្វក្រពើ «សម្លាប់ និងស៊ី»។

សត្វក្រពើដ៏ធំសម្បើមនេះ ត្រូវបានក្រុមអ្នកជំនាញមកពីសាជីវកម្មព្រៃឈើ Sarawak ក្នុងប្រទេសម៉ាឡេស៊ី ស្វែងរកចាប់បាន បន្ទាប់ពីនាង Cecelia Julan Intik បានបាត់ខ្លួនពេលកំពុងហែលទឹកនៅក្នុងទន្លេ Sungai Tatau កាលពីថ្ងៃទី 25 ខែកញ្ញា ២០២៤។

នាង Cecelia Julan Intik អាយុ៦ឆ្នាំត្រូវបាន ខាំស៊ី ដោយក្រពើប្រវែង 18ft ខណៈពេលដែលហែលទឹកនៅក្នុងទន្លេ Sungai Tatau កាលពីថ្ងៃទី 25 ខែកញ្ញា

ក្រពើដ៏ធំមានកំពស់ 17 ហ្វីត និង 18 ហ្វីត ហើយមានទម្ងន់ធ្ងន់ ដែលអ្នករុករកត្រូវប្រើទូកអូស និងស្ទូចដើម្បីយកវាឡើងលើច្រាំង។

គ្រួសាររបស់ Cecelia បានប្រាប់ប៉ូលិសថា នាងរងគ្រោះត្រូវបានចាប់អូសដោយសត្វក្រពើដ៏ធំមួយក្បាល ខណៈនាងលេងនៅក្នុងទឹកនៅ Sungai Tatau ។

ប្អូនស្រី និងជីតាបានឃើញរឿងដ៏រន្ធត់របស់ក្មេងតូច ពូកគេបានឃើញនាងត្រូវបានទាញនៅក្រោម ប៉ុន្តែមិនអាចធ្វើអ្វីបាន ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រពើដ៏សាហាវនោះទេ។

ឥឡូវនេះ សាកសពដ៏ក្រៀមក្រំ ដែលជឿថាជាសពរបស់ Cecelia ត្រូវបានគេរកឃើញនៅក្នុងក្រពើមួយក្បាល បន្ទាប់ពីអ្នកជំនាញសត្វព្រៃបានចាប់វាបានកាលពីថ្ងៃទី 27 ខែកញ្ញា នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ក្រពើដ៏ធំពីរក្បាល ត្រូវបានគេរកឃើញ បន្ទាប់ពីការវាយប្រហារ គឺមានទម្ងន់ធ្ងន់ណាស់ ដែលក្រុមអ្នករុករក ត្រូវប្រើទូកអូស និងស្ទូច ដើម្បីយកវាឡើងដល់ច្រាំង

ក្រុមមន្ត្រីបានរកឃើញធ្មេញមនុស្ស ឆ្អឹង និងកាក់មួយក្តាប់តូចនៅក្នុងសត្វក្រពើដ៏ធំសម្បើមមួយ។

សមាជិកគ្រួសារមួយចំនួនរបស់ Cecela បានមើលការពិនិត្យដ៏គួរឱ្យរន្ធត់ដើម្បីជួយប៉ូលិសកំណត់អត្តសញ្ញាណសាកសព។

លោក Jame Reis អធិការរងនគរបាលស្រុក Tatau បានបញ្ជាក់ថា៖ “កាលពីថ្ងៃសុក្រ ក្រពើពីរក្បាលត្រូវបានចាប់។

សត្វទី 1 នៅ Hulu Sungai Sap នៅម៉ោងប្រហែល 9.30 ព្រឹកមានទម្ងន់ 1.2 តោន និងសត្វទី 2 ត្រូវបានចាប់នៅម៉ោង 1.20pm ទម្ងន់ 1.3 តោន នៅក្នុងថ្ងៃតែមួយ។

លោកបានបន្ថែមថា “ការកាត់ចេញលើសត្វក្រពើដំបូង នាំឱ្យមានការរកឃើញធ្មេញ ឆ្អឹង និងកាក់នៅក្នុងក្រពះរបស់វា”។

បំណែកជាច្រើនរួមទាំងរបស់ដែលគេជឿថាជាសាកសពរបស់ Cecelia ត្រូវបានរកឃើញបន្ទាប់ពីក្រពើនេះត្រូវបានវះកាត់ដោយអ្នកជំនាញសត្វព្រៃ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបន្ថែមថា ឆ្អឹងមនុស្សពីសត្វមួយក្បាលត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ធ្វើកោសល្យវិច្ច័យនៅនាយកដ្ឋានគីមីសាស្ត្ររបស់ប្រទេសម៉ាឡេស៊ីដើម្បីធ្វើការវិភាគ។

សត្វ​ដែល​ចាប់​បាន​ត្រូវ​បាន​នាំ​ត្រឡប់​ទៅ Jetty Pasar Lama Tatau ហើយ​បាន​ប្រគល់​ឱ្យ​អ្នក​ជំនាញ​ព្រៃឈើ​ដើម្បី​សិក្សា​បន្ថែម​ទៀត។

ការ​រក​ឃើញ​ពី​ការ​វះកាត់​លើក​ទី​ពីរ​នៅ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។

វាកើតឡើងបន្ទាប់ពីក្រពើប្រវែង 12 ហ្វីតបានខាំជីដូនមួយឱ្យស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងវីដេអូបង្ហាញពីពេលដែលអាជ្ញាធរបានយកសាកសពរបស់នាងចេញពីពោះរបស់វា។

Halima Rahakbauw អាយុ 54 ឆ្នាំកំពុងលាងចាននៅក្នុងទន្លេមួយនៅក្នុងភូមិ Wali នៅលើកោះ Maluku បន្ទាប់ពីចំណាយពេលព្រឹកថ្ងៃអង្គារដើម្បីស្វែងរកក្រញ៉ាំនៅពេលដែលសត្វល្មូនបានវាយប្រហារ។

បន្ទាប់ពីប្រទះឃើញស្បែកជើងមួយគូ និងជើងមួយផ្នែកនៅក្នុងទន្លេ អ្នកភូមិបានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស ដោយបានរកឃើញក្រពើនោះស៊ីសាកសពស្ត្រី ហើយបាញ់វាស្លាប់។

សត្វក្រពើត្រូវបានទាញចេញពីទឹក ហើយអ្នកស្រុកបានស្រង់យកផ្នែកខ្លះនៃសាកសពរបស់ Rahakbauw ចេញពីក្រពះរបស់វា មុនពេលកាត់សត្វនោះជាបំណែកៗ ហើយបោះចោលវា៕