សន្ដិសុខសង្គម

ស្រុកត្បូងឃ្មុំមានករណីលង់ទឹកស្លា.ប់មនុស្សចំនួនបីនាក់តែក្នុងមួយថ្ងៃ

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ រយៈពេលមួយថ្ងៃទី ២៦ កញ្ញា  មានករណីលង់ទឹកស្លាប់ចំនួនបីនាក់កើតឡើងនៅទីតាំងផ្សេងគ្នា គឺក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់,អាយុ ១០ ឆ្នាំម្នាក់ និងបុរសអាយុ ២៤ ឆ្នាំម្នាក់ ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ករណីទី១ មានកុមារារងគ្រោះឈ្មោះ ម៉ារ៉ា អេឡិចចាន់ត្រា អាយុ ១៣ ឆ្នាំ លង់ស្លា.ប់នៅចំណុចក្បាលជ្រោយ ខាងត្បូងភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅម៉ោងប្រមាណជាង២ រសៀលថ្ងៃទី ២៦ កញ្ញា។ មូលហេតុលេងទឹក។

ប្រភពបានឱ្យដឹងទៀតថា៖ ករណីទី២ កុមារាអាយុ ១០ ឆ្នាំឈ្មោះ នា បូណា បានលង់ទឹកទន្លេមេគង្គស្លា.ប់នៅលើផ្លូវបេតុង ភូមិជីរោទិ៍កណ្តាល ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ នៅម៉ោងជាង៤ រសៀលថ្ងៃទី ២៦កញ្ញា។ មូលហេតុលេងទឹកជំនន់។

ប្រភពបានបន្តថា៖ ករណីទី៣ បុរសរងគ្រោះអាយុ ២៤ ឆ្នាំ ឈ្មោះ អូន សាំង បានលង់ទឹកស្រះស្លា.ប់ ស្ថិតក្នុងភូមិតាប៉ាវ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ នៅម៉ោង ៥ ល្ងាចថ្ងៃទី ២៦ កញ្ញា។ មូលហេតុមានជំងឺឆ្កួតជ្រូក ឧស្សាហ៍ប្រកាច់ នៅពេលឃ្វាលគោក្បែរស្រះទឹកម្នាក់ឯងបានធ្លាក់ចូលស្រះទឹកស្លាប់យ៉ាងគួរឱ្យអាណិតបែបនេះ៕