សន្ដិសុខសង្គម

របួស.ធ្ង.ន់ ស្រាល ៥នាក់រថយន្តបុ.ករបាទ្រូងផ្លូវសង្ស័យម្ចាស់ងងុយដេក

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ មនុស្សរបួសធ្ងន់ និងស្រាលចំនួន ៥នាក់នៅរំលងអធ្រាត្រដោយ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករបាទ្រូងផ្លូវ សង្ស័យអ្នកបើកបរងងុយដេក។

ព័ត៌មានបឋមពីពលរដ្ឋនៅទីតាំងកើតហេតុបានបញ្ជាក់ថា: គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ ទៀបភ្លឺថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ត្រង់ចំណុចបណ្តោយកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតនៅមុខវត្ត បញ្ញា ក្នុងភូមិបញ្ញា ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពបានអះអាងបន្តថា: ករណីគ្រោះថ្នាក់នេះអាចកើតឡើងដោយសារអ្នកបើកបរងងុយដេកទើបជ្រុលចង្កូតបុករះរបាពុះទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យទាំងអ្នកបើកបរ ទាំងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាលចំនួន ៥នាក់ភ្លាមៗ។

រថយន្តបង្កម៉ាកកូរូឡា ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២Q-៨៣៧៣។ ចំណែកអ្នកឯរងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕