ព័ត៌មានជាតិ

ចលនាយុវជនកម្ពុជាក្រុម1/ខេត្តបន្ទាយមានជ័យ នាវត្តពោធិ៍ដុះក្នុងភូមិបឹង៧៥តេជោឈ្នះ ឈ្នះស្រុកម៉ាឡៃ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ដោយមានកាចង្អុលបង្ហាញពីលោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម157សាខាខេត្តបន្ទាយមានជ័យ លោក ផូ ស៊ីតាល់ អនុប្រធានចលនាយុវជនកម្ពុជាក្រុម157សាខាខេត្ត ,លោក ឃិន គន្ធា អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកម៉ាឡៃ រួមជាមួយសមាជិកនិងមន្ត្រីសាលាក្រុងប៉ោយប៉ែត ,លោកនាយកនិងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីសាខាក្រុងប៉ោយប៉ែត បាននាំយកទេយ្យទាននិងបច្ច័យទៅប្រគេនព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី៥ នាវត្តពោធិ៍ដុះ ក្នុងភូមិបឹង៧៥ តេជោឈ្នះ ឈ្នះ  ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

ក្រុមការងារចលនាយុវជនកម្ពុជាក្រុម157 អោយដឹងថា: ទេយ្យទាននិងបច្ច័យដែលស្រុះស្រួល មូលមតិគ្នាយកទៅធ្វើបុណ្យ ធ្វើទានរួមមាន៖

អង្ករ៣ការុងស្មើ២០០ គីឡូក្រាម, មី៥កេស,ទឹកភេសជ្ជ:អូអ៊ីឈិ២ យួរ,ទឹកត្រី១០ យួរ,ទឹកស៊ីអ៊ីវ១០យួរ,ទឹកសុទ្ធពិសា ១០យួ,ទឹកក្រូចដបធំ ២យួរ,ត្រីងៀត២គីឡូ, ប៊ីចេង ២គីឡូកន្លះ,ស្ករស ២ គីឡូ,ខ្ទឹមស៤ គីឡូ, ប្រហុក ២គីឡូ, អំបិល២គីឡូ,ឆៃប៉ូវ២ គីឡូ,ប្រេងឆា១លីត្រ និងបច្ច័យសរុបចំនួន ១លាន៩ម៉ឺនរៀល និង១២០០បាតប្រាក់ថៃ ។

ក្នុងនាមក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកម៉ាឡៃ  លោកឃិន គន្ធា ថ្លែងអំណរគុណដល់លោកចៅ ជីអាន ប្រធាន  ,លោក ផូ ស៊ីតាល់ អនុប្រធាន,និងក្រុមការងារចលនានេះ ,សាខាខេត្ត ចលនាយុវជនកម្ពុជាក្រុម លោកលោកស្រីអនុប្រធាន សមាជិក និងសប្បរសជនដែលបានចូលសទ្ធាជាទេយ្យនិងបច្ច័យក្នុងវេនកាន់បិណ្ឌ នេះអាចប្រព្រឹត្តដោយបរិបូរណ៍ សម្បូរនិងអធិកអធម ៕