ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងក្រុមគ្រួសារកាន់បិណ្ឌនៅវត្តសុភមង្គលក្រុងសិរីសោភ័ណ៖ អង្គាសបច្ច័យបាន៣៣លានរៀលសម្រាប់កសាងវត្ត

ដោយ : បន្ទាយ
បន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីក្រោមឱវាទនិងក្រុមគ្រួសារពុទ្ធបរិស័ទជិត ឆ្ងាយជាច្រើនរយនាក់កាន់វេននៅវត្តសុភមង្គល ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រៃអង្គាសបច្ច័យបានចំនួន៣៣.០០០.០០០រៀល ។

មន្ត្រីនគរបាលនិងគណ:កម្មការវត្តបានអោយដឹងថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ថា: ក្នុងនោះបច្ច័យសម្រាប់កសាងវត្តចំនួន២០.០០០.០០០រៀល  និងបច្ច័យប្រគេនព្រះសង្ឃ៦៨អង្គ ក្នុងមួយអង្គ១០០.០០០រៀល ។ថវិកាសម្រាប់លោកអាពាធចំនូន ១.០០០.០០០រៀល ,ថ្លៃទឹកភ្លើងចំនួន ៥០០.០០០រៀល បច្ច័យសម្រាប់ធ្វើចង្ហាន់ចំនួន ១.០០០.០០០រៀល លោកតាជីយាយជីចំនួន៧០នាក់ទទួលបានសារុង១ ថវិកា១មុឺនរៀល/ម្នាក់ៗ និងរួមសម្ភារមាន អង្ករចំនួន៩ ការុង ទឹកក្រូចចំនួន៩កេស ទឹកសុទ្ធវីតាល់ចំនួន៩កេស និងពុទ្ធបរិស័ទទីជិត ឆ្ងាយរាប់រយនាក់បានចូលរួមបច្ច័យ ។

ព្រះតេជគុណវ៉ាត់ ចំរើន ព្រះគ្រូសូត្រស្តាំនិងជាចៅអធិការវត្តស្តីទីបានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យព្រមទាំងមន្ត្រីក្រោមឱវាទនិងក្រុមគ្រួសារពុទ្ធបរិស័ទជិត ឆ្ងាយនិងក្រុមគ្រួសារដែលបានកាន់វេនបិណ្ឌ ប្រគេនទេយ្យទាន ចង្ហាន់ សម្ភារនិងបច្ច័យសម្រាប់កសាងវត្តនិងដោះស្រាយបន្ទុកនានា ៕