ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តសៀមរាបការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់នៅតាមបណ្ដាទីវត្តអារាមនាឱកាសកាន់បិណ្ឌនិងសួរសុខទុក្ខមន្ត្រី

ដោយ : បន្ទាយ
សៀមរាប ៖កងរាជអាវុធហត្ថខេត្តសៀមរាបបានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាទីវត្តអារាម ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃកាន់បិណ្ឌវេននៃពិធីបុណ្យភ្ជុំបិណ្ឌពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤មក ។

នេះបើតាមលោកឧត្តមសេនីយ៍ត្រីសៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបអោយដឹងកាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤ ។

ចំណែកឯលោកវរសេនីយ៍ត្រី ចាន់ សូផា អនុប្រធានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្តសៀមរាបបានដឹកនាំកម្លាំងក្នុងមន្ទីរ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ហ៊ិន រ៉ូ នាយរងការិយាល័យសណ្តាប់ធ្នាប់ និងអន្តរាគមន៍ ដែលកំពុងសម្រាកព្យាបាលជំងឺដុះសាច់ឆ្អឹងត្រគាក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

នៅក្នុងឱកាសនោះ ក៏បានឧបត្ថម្ភថវិកាចំនួន ៤៣០.០០០រៀល ដើម្បីសម្រាលបន្ទុកក្នុងការព្យាបាលផងដែរ ៕