ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្ដល់នូវគោលការណ៍៨ចំណុច ដើម្បីក្លាយជាគ្រូល្អ និងបង្រៀនសិស្សរៀនពូកែ

ដោយ : បន្ទាយ
កំពង់ធំ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី៣ នៅសាលាបឋមសិក្សាអនុវត្តន៍ អាចារ្យលាក់ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកបណ្ឌិតសភាចារ្យ  បានថ្លែងថា ដើម្បីឱ្យការអនុវត្តកញ្ចប់សម្ភារគណិតវិទ្យា ថ្នាក់ដំបូងប្រកបដោយប្រសិទ្ធភាព បានផ្តល់នូវគោលការណ៍សំខាន់ៗ រួមមាន៖
១-បានណែនាំដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ ទី៣ ប្រើប្រាស់សៀវភៅជំនួយគ្រូ ដែលតម្រូវឱ្យយើងអានជារៀងរាល់ថ្ងៃមុននឹងបង្រៀន ហើយមេរៀននីមួយៗ នឹងធ្វើឱ្យយើងក្លាយជាគ្រូល្អ
២-មុខវិជ្ជាគណិតវិទ្យា គឺតម្រូវឱ្យលោកគ្រូ អ្នកគ្រូ មានសម្ភារ និងតារាង ដែលជាសម្ភារជំនួយ នៅពេលបង្រៀនមានភាពងាយស្រួល
៣-ការធ្វើកិច្ចតែងការបង្រៀន ឱ្យបានច្បាស់លាស់នៃមេរៀននីមួយៗជាប្រចាំ
៤-ត្រូវឱ្យសិស្សហ្វឹកហាត់ធ្វើលំហាត់ឱ្យបានញឹកញាប់ ធ្វើលំហាត់កាន់តែច្រើន កាន់តែចេះ ព្រមទាំងដាក់កិច្ចការផ្ទះថែមទៀត
៥-គ្រប់បន្ទប់សិក្សា ត្រូវមានរៀបចំសម្ភារឌីជីថល
៦-ត្រូវបង្រៀនកូនសិស្ស ឱ្យស្គាល់អំពីរូបិយ និងអរូបី
៧-ប្រសិនបើករណីសិស្ស មិនយល់អំពីមេរៀន យើងត្រូវមានវីដេអូបញ្ចាំងស្លាយបន្ថែមទៀត
និង ៨-មានការប្រឹក្សាគរុកោសល្យកម្រិតថ្នាក់ដំបូង៕