ដោយ : បន្ទាយ
សៀមរាប :កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះក្នុងការយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រតិភូជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅលើទឹកដីសៀមរាបអង្គរ ។
ក្នុងនោះមានការប្រមូលផ្តុំរថយន្តទំនើបដ៏ធំបំផុតនៅមុខប្រាសាទអង្គរវត្ត ,បើករបរក្នុងបរិវេណអង្គរធំ (ក្រុមប្រាសាទបាយ័ន ខ្លោងទ្វារទន្លេអុំ…) ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់នូវការជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។
អ្នករៀបចំកម្មវិធីក៏បានថ្លែងអំណរគុណផងដែរចំពោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន និងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបរបស់លោកដែលបានចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងកម្មវិធី Gumball 3000 Rally In Cambodia ក្នុងភូមិសាស្ត្រខេត្តសៀមរាប នាពេលកន្លងមក ៕