សន្ដិសុខសង្គម

ចាប់ខ្លួនអ្នកបើកបររថយន្តកែច្នៃបើកថយក្រោយកិ.នស្រ្តីកំពុងជិះម៉ូតូស្លា.ប់ម្នាក់

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនយុវជនអាយុ ១៩ ឆ្នាំម្នាក់អ្នកបើកបររថយន្តកែច្នៃ ដែលបានបើកថយក្រោយខ្វះការប្រុងប្រយ័ត្ន បានកិ.នស្រ្តីអាយុ ៤៣ ឆ្នាំម្នាក់កំពុងជិះម៉ូតូបណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងលើផ្លូវលំក្បែរការដ្ឋានសំណង់មួយ ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក កាលពីរសៀលថ្ងៃទី១៥ កញ្ញា កន្លងទៅនេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ស្ត្រីជនរងគ្រោះជាអ្នកជិះម៉ូតូត្រូវរថយន្តថយក្រោយកិ.នស្លា.ប់ឈ្មោះ បាន អូន មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកអ្នកបើកបររថយន្តកែច្នៃចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីឈ្មោះ ខន ដារ៉ា មានទីលំនៅភូមិទួលអង្រ្គង ឃុំក្រែកដែរ៕