អន្តរជាតិ

រុស្ស៊ីបង្ហើបថា ខ្លួនអាចនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអង់គ្លេសទាំងស្រុងបន្ទាប់ពីអ្នកការទូតរបស់លោកពូទីនបានបណ្តេញអ្នកការទូតអង់គ្លេស៦នាក់

ប្រែសម្រួល៖ ស្រីនិច

អ្នកការទូតរុស្ស៊ីកំពូលមួយរូបបានបង្ហើបថា វិមានក្រឹមឡាំងអាចនឹងផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយចក្រភពអង់គ្លេស បន្ទាប់ពីខ្លួនបានបណ្តេញអ្នកការទូតអង់គ្លេសចំនួនប្រាំមួយរូបចេញពីប្រទេស ដោយចោទប្រកាន់ពួកគេពីបទចារកម្ម និងការបំផ្លិចបំផ្លាញ។

សេវាសន្តិសុខរុស្ស៊ីបានចោទប្រកាន់អ្នកការទូតទាំងប្រាំមួយរូបមកពីនាយកដ្ឋាននយោបាយរបស់ស្ថានទូតអង់គ្លេស ដែលថតទាំងអស់បានចាកចេញពីស្ថានទូតនៅភាគខាងលិចនៃទីក្រុងមូស្គូ ពីការអនុវត្ត “ការកើនឡើងនៃស្ថានភាពនយោបាយ និងយោធា” និងធានាឱ្យមានការបរាជ័យជាយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ ការចោទប្រកាន់ដែលការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេសបានបដិសេធថា “គ្មានមូលដ្ឋានទាំងស្រុង”។

តាមទូរទស្សន៍រដ្ឋ តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយថា ខណៈពេលដែលការផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងនឹងក្លាយជា “វិធានការខ្លាំង” ពួកគេប្រហែលជា “ចាំបាច់ជាមួយចក្រភពអង់គ្លេស” ។

ថ្លែងនៅលើ Solovyov Live លោក Polyansky បាននិយាយថា “នៅតែមានដំណាក់កាល … នៃការបង្ហាញពីការមិនពេញចិត្តរបស់អ្នកចំពោះវិធីដែលប្រទេសមួយផ្សេងទៀតមិនអភិវឌ្ឍទំនាក់ទំនង។

ហើយខ្ញុំគិតថា ពួកគេទាំងអស់នឹងត្រូវប្រើប្រសិនបើចាំបាច់ជាមួយចក្រភពអង់គ្លេស៕