ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបទទួលជួបពិភាក្សាការងារជាមួយលោក Yonezawa Atsushi ប្រធានការិយាល័យកុងស៊ុលជប៉ុន

ដោយ : បន្ទាយ
សៀមរាប :នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ លោក Yonezawa Atsushi ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

បើតាមមន្ត្រីរដ្ឋបាលនិងទំនាក់ទំនងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថ្ងៃទី១២ខែកញ្ញាថា : មន្ត្រីភាគីទាំងពីរបានពិភាក្សាការងារពាក់ព័ន្ធមួយចំនួន ដើម្បីពង្រឹងចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កងរាជអាវុធហត្ថខេត្តសៀមរាប និង ការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបឲ្យកាន់តែមានភាពស្និទ្ធស្នាល រលូន កក់ក្តៅនិងល្អប្រសើរឡើងថែមទៀត ៕