ព័ត៌មានជាតិ

សមាជិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ១.៥១៦នាក់ បានរួមគ្នាបរិច្ចាគថវិកាជិត១ម៉ឺន៦ពាន់ដុល្លារអាមេរិកដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ដោយ : បន្ទាយ
ភ្នំពេញ : មេបញ្ជាការ-មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតមកដល់ត្រឹមថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៤ កន្លងមកមានចំនួន១.៥១៦នាក់ហើយ ដែលបានរួមគ្នាបរិច្ចាគថវិកាសរុបជិត១ម៉ឺន ៦ពាន់ ដុល្លារអាមេរិកគឺចេញពី (ប្រាក់រៀល ២៩,៣២១,១៨១ រៀល និងប្រាក់ដុល្លារ ៨,៣៤១.៩៥ ដុល្លារអាមេរិក) ដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”​។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី១០ខែកញ្ញាថា: ការបរិច្ចាគថវិកាក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារនិង អភិវឌ្ឍជាតិក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ៕