ដោយ : បន្ទាយ
បន្ទាយមានជ័យ៖នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ និង បង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីនគរបាលពន្លត់អគ្គិភ័យទូទាំងខេត្ត។
នេះបើតាមមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីនេះមានប្រតិភូអមដំណើរ មន្ត្រីមកពីមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការនៃក្តីស្រលាញ់(LOVE IN ACTION) និងសិក្ខាកាមនគរបាលសរុប១៥៩នាក់ ក្នុងនោះសិក្ខាកាមចំនួន៤២នាក់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើបទអន្តរាគមន៍ និងរាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការកន្លងមក ហើយបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល០៤ថ្ងៃ(ថ្ងៃ៦-៩ខែកញ្ញាឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម សរុបចំនួន៤២នាក់ មកពីតាមបណ្តាការិយាល័យនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ គឺកម្លាំងនគរបាលយើងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តន៍តួនាទី ភារកិច្ច បានពង្រឹងការលើការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ការងារសន្តិសុខព្រហ្មទណ្ឌ ក្មេងទំនើង និងពង្រឹងច្បាប់ចរាចរណ៍។ លោកសូមគាំទ្រចំពោះការបង្កើតវគ្គនេះ ។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា វគ្គនេះបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ លើចំណេះដឹង បច្ចេកទេសសង្គ្រោះបន្ទាន់ ដើម្បីមានជំនាញច្បាស់លាស់ សម្រាប់ជួយសង្គ្រោះជិវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុនេះ សិក្ខាកាមជាមន្ត្រីនគរបាលទាំងអស់ត្រូវបន្តពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ។
បញ្ចប់កម្មវិធី អង្គការស្ថាបនិកនៃក្តីស្រឡាញ់តាមរយៈ សកម្មភាព (LOVE IN ACTION) មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឧបត្ថម្ភសម្ភារសង្គ្រោះបន្ទាន់ឲ្យស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីយកទៅប្រើប្រាសសង្គ្រោះឲ្យទាន់ពេលជនរងគ្រោះមានគ្រោះថ្នាក់ចរាចរនៅពេលខាងមុខ ៕