សន្ដិសុខសង្គម

ទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ីឈានដល់កា.ប់ឱ្យរបួ.សស្ទើរស្លា.ប់នៅស្រុកតំបែរ

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសពីរនាក់បានទាស់ពាក្យសម្តីគ្នា ក្នុងពេលកំពុងផឹកស៊ីបានទាញកាំបិតផ្គាក់កាប់ទៅលើគូទំនាស់បណ្តាលឱ្យជនរងគ្រោះរបួសស្ទើរស្លាប់ នៅភូមិឈើទាលជុំ ឃុំគោក ស្រុក ស្រុកតំបែរ ហើយជនសង្ស័យបានគេចខ្លួនក្រោយធ្វើសកម្មភាពកាលពីថ្ងៃទី ៥ កញ្ញា។ ប៉ុន្តែភ្លាមៗ នោះជនសង្ស័យជាជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី ៦ កញ្ញានេះ។

សមត្ថកិច្ចស្រុកតំបែរបានឱ្យដឹងថា៖ បុរសជាជនរងគ្រោះឈ្មោះ ប៉ុន ចំរើន អាយុ ៣៣ ឆ្នាំ ត្រូវជនល្មើសយកកាំបិតផ្គាក់ កាប់សំដៅក្បាលចំសៀតផ្កាខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់បានបញ្ជូនទៅសង្រ្គោះឯមន្ទីរពេទ្យ។ ចំណែកជនសង្ស័យដែលបានគេចខ្លួន ហើយត្រូវចាប់ខ្លួនបាននៅក្រោយកើតហេតុនោះ ជាបុរសអាយុ ៣៣ ឆ្នាំស្មើនឹងជនរងគ្រោះដែរ មានឈ្មោះញាញ់ ធី។ ទាំងជនរងគ្រោះ និងជនសង្ស័យមានទីលំនៅភូមិឃុំ ជាមួយគ្នា ក្នុងកន្លែងកើតហេតុខាងលើ៕