សន្ដិសុខសង្គម

អាវុធហត្ថខេត្តសៀមរាបប្រកាសជូនដំណឹងរកម្ចាស់ដើម្បីទទួលយកម៉ូតូដែលសមត្ថកិច្ចទើបបង្ក្រាបរឹបអូសពីចោរ

ដោយ : បន្ទាយ
សៀមរាប : លោកឧត្តមសេនីយ៍ត្រីសៀ​ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប
កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤ បានអោយមេបញ្ជាការរងនិងនាយអាវុធហត្ថផ្នែកជំនាញរបស់ខ្លួនធ្វើការប្រកាសជូនដំណឹងរកម្ចាស់ដើម្បីទទួលយកម៉ូតូដែលសមត្ថកិច្ចទើបបង្ក្រាបរឹបអូសពីចោរ។

អាវុធហត្ថខេត្តសៀមរាបអោយដឹងថា: ប្រសិនជាម្ចាស់ម៉ូតូ ឬបងប្អូនណា ដែលបានស្គាល់ម៉ូតូដូចភិនភាគខាងលើសូមទំនាក់ទំនងមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 012 685 504 ឬមកទំនាក់ទំនងដោយផ្ទាល់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ ដោយ
ត្រូវយកមកជាមួយលិខិតឬការបញ្ជាក់ថាម៉ូតូក្នុងភិនភាគនោះពិតជារបស់ខ្លួន ។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាបបានបង្ក្រាបករណីលួចម៉ូតូនិងគាស់ផ្ទះក្នុងខេត្តសៀមរាប ដោយឃាត់ខ្លួនបានជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ព្រមទាំងចាប់យកវត្ថុតាង ម៉ូតូចំនួន ០៤គ្រឿង ដែលមានភិនភាគដូចខាងក្រោមនេះ ៖

១-ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ លេខតួ BE4DC TH243036 លេខម៉ាស៊ីន (គ្មាន) ពាក់ផ្លាកលេខ សៀមរាប 1E-5398 ។
២-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ លេខតួ/លេខម៉ាស៊ីន(គ្មាន) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911។
៣- ម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២១ លេខតួលេខម៉ាស៊ីន ៦៩១៥០៥៥ ពាក់ផ្លាកលេខ កណ្តាល 1AL-7299 ។
៤- ម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០១៨ លេខតួលេខម៉ាស៊ីន ៥៧៦៩៧៣៣ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254 ៕