ដោយ : បន្ទាយ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលសញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវាត់ខ្មៅ ៥ដាន់ ពីលោកប្រធានសហព័ន្ធការ៉ាតេកម្ពុជាគឺលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤ ។
បើតាមសាលាបង្វឹកក្បាច់គុនការ៉ាតេ អន្តរជាតិបានឲ្យដឹងថាៈ លោករ័ត្ន ស៊្រាង ធ្លាប់បានទទួលការបង្វឹកនិងហាត់ការ៉ាតេកម្រិតខ្សែក្រវាត់ខ្មៅ តាំងពី៤០ឆ្នាំមុនមកម្ល៉េះ ។
ក្នុងនោះក៏មានសិស្សជាច្រើនទៀតបានទទួលសញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេខ្សែក្រវាត់ខ្មៅ ៥ដាន់ផងដែរ ហើយលោកក៏ធ្លាប់បានទទួលសញ្ញាបត្រកម្រិតអន្តរជាតិតេក្វាន់ដូ ខ្សែក្រវាត់ខ្មៅ៤ដាន់ របស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ(ITF) កាលពីឆ្នាំ២០១២ផងដែរ និងសាលាបង្វឹកក្បាច់គុនការ៉ាតេ អន្តរជាតិ៕