សន្ដិសុខសង្គម

នគរបាលខេត្តបន្ទាយមានជ័យបន្តប្រចាំការត្រួតពិនិត្យនិងត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ភេទ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលតាមបណ្តាស្រុក/ក្រុងទាំង៩ កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនពីថ្ងៃទី១៨ដល់រាត្រីថ្ងៃទី២០ខែសីហា ឆ្នាំ ២០២៤ បានបន្តប្រចាំការត្រួតពិនិត្យនៅតាមគោលដៅសំខាន់របស់ខ្លួន។

នេះគឺជាការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ក្នុងការត្រៀមបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ២៤ម៉ោង លើ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ។

ទន្ទឹមគ្នានេះលោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ឲ្យបន្តពង្រឹងយកចិត្តទុកដាក់ យាមល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យអ្នកបើកបរ ទប់ស្កាត់ក្មេងទំនើងពេលយប់ផងដែរ៕