កីឡា

João Félix រំភើបចិត្តក្នុងការត្រលប់ទៅកាន់ Chelsea វិញលើកិច្ចព្រមព្រៀង៤២លានផោន

ដោយ៖ Mr Jing Jang

តាមការចុះផ្សាយរបស់លោក Fabrizio Romano ជាអ្នកកាសែតដ៏ល្បីឈ្មោះ បានឲ្យដឹងថា កីឡាករ João Félix បានយល់ព្រមត្រលប់មកកាន់តោខៀវ Chelsea វិញហើយ ក្នុងកិច្ចសន្យា ៤២លានផោន ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2030 បូករួមជាមួយជម្រើសបន្ត១ឆ្នាំទៀតផងដែរ ។

João Félix នឹងធ្វើដំណើរទៅទីក្រុងឡុងដ៍ថ្ងៃនេះ ដើម្បីធ្វើតេស្តសុខភាពនៅថ្ងៃស្អែក ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅសប្ដាហ៍នេះ៕