បច្ចេកវិទ្យា

មហាសេដ្ឋី Jared Isaacman រៀបចំគម្រោងទេសចរណ៍អវកាសឯកជនដំបូងគេ

ប្រែសម្រួល៖រតនា

កាលពីឆ្នាំ ២០២១ មហាសេដ្ឋី Jared Isaacman ជាស្ថាបនិកបង្កើតគម្រោងមួយសម្រាប់បេសកកម្មហោះហើរទៅកាន់គន្លងផែនដី។គម្រោងនេះត្រូវបានបង្កើតឡើងសម្រាប់រៃអង្គាសប្រាក់ដើម្បីប្រើប្រាស់ជាមូនិធិគាំពារកុមារដែលមានជំងឺមហារីកហើយក៏ជាការបើកច្រកក្នុងពិភពទេសចរណ៍អវកាសឯកជនផងដែរ។ នៅក្នុងគម្រោងដែលលមាននាវិកឯកជនបួននាក់មកពីមជ្ឈដ្ឋានផ្សេងៗគ្នាដែលមិនមានបទពិសោធហោះហើរក្នុងលំហពីមុនបានចំណាយពេលបីថ្ងៃធ្វើដំណើរជុំវិញផែនដីជាមួយគ្នានៅក្នុងយាន SpaceX Crew Dragon ប្រវែង ១៣ហ្វីត។

ពេល​គាត់​ត្រឡប់​មក​វិញ Isaacman បាន​ស្រមៃ​ថា​គាត់​ទំនង​ជា​មិន​បាន​ទៅកាន់ទី​អវកាស​ម្ដង​ទៀត​នោះទេ។

លោក Isaacman បានប្រាប់ CNN ថា “យើងបានពិនិត្យលើកញ្ចប់ថវិកានីមួយៗ ដែលយើងកំណត់ដើម្បីសម្រេចឲ្យបាន” ដោយនិយាយថា Inspiration4 បង្ហាញពីរបៀបដែលមនុស្សមកពីគ្រប់មជ្ឈដ្ឋានអាចហ្វឹកហាត់ និងអនុវត្តបេសកកម្មទៅកាន់គន្លងខ្ញុំគិតថាប្រហែលជាខ្ញុំនឹងមិនត្រឡប់ទៅវិញទេដោយសារតែការចំណាយខ្ពស់ហួសកម្រឹត ដែលខ្ញុំគិតថាប្រហែលជាខ្ញុំត្រូវបញ្ឈប់។

វាគ្រាន់តែជាការវាយតម្លៃអំពីអនាគតរបស់គាត់នៅក្នុងការហោះហើរទៅកាន់ទីអវកាសគឺមិនបានន័យថាវាធ្វើឲ្យជាប់គាំងនោះទេ។

នៅថ្ងៃចន្ទ Isaacman និងនាវិកបីនាក់ រួមទាំងមិត្តជិតស្និទ្ធរបស់គាត់ និងជាអតីតអ្នកបើកយន្តហោះរបស់កងទ័ពអាកាស Scott “Kidd” Poteet ក៏ដូចជាវិស្វករ SpaceX ពីរនាក់ Anna Menon និង Sarah Gillis នឹងមកដល់មជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ដើម្បីរៀបចំសម្រាប់ការបាញ់បង្ហោះយានអវកាសឯកជនសម្រាប់ការធ្វើដំណើរដ៏ធំទូលាយដើម្បីដកពិសោធការធ្វើដំណើរទៅកាន់លំហអវកាស។

បេសកកម្មដែលមានឈ្មោះថា Polaris Dawn ត្រូវបានគេគ្រោងនឹងហោះហើរនៅវេលាម៉ោង ៣:៣០ព្រឹក ET នៅថ្ងៃទី ២៦ ខែសីហា។

ខណៈពេលដែលបេសកកម្មមុនទៅកាន់ទីអវកាស ដែលត្រូវបានផ្តល់មូលនិធិដោយអ្នកជំនួញដែលប្រថុយធ្វើដំណើរទៅកាន់ទីអវកាសដោយខ្លួនឯង។ Polaris Dawn គឺជាបេសកកម្មសាកល្បងមួយដែលត្រូវបានគេរចនាឡើង។

Isaacman, Menon, Gillis និង Poteet នឹងចំណាយពេល ៥ ថ្ងៃនៅលើយន្តហោះ SpaceX Crew Dragon ដែលបានធ្វើដំណើរចាប់តាំងពីកម្មវិធី Apollo របស់ NASA ត្រូវបានបញ្ចប់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។ គន្លងផ្លូវគោចរណ៏នឹងលាតសន្ធឹងក្នុងកម្រឹតខ្ពស់ល្មមដើម្បីទម្លាក់យាន និងក្រុមនាវិកចូលទៅក្នុងបន្ទាត់គោចរដើម្បីដកបទពិសោធសម្រាប់ការហោះហើរនៅលើអវកាស។

នាវិកឯកជននឹងបើកយានអវកាសដោយខ្លួនឯងទៅកាន់លំហនេះជាស្នាដៃលើកទីមួយហើយដែលនាវិកឯកជនមិនមែនបុគ្គលិករបស់រដ្ឋាភិបាលអាចបើកយានអវកាសដោយខ្លួនឯងទៅកាន់លំហ។នៅ ក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងនេះ អវកាសយានិកឯកជននឹងត្រូវបានគាំពារដោយកម្មវិធី Extra-Vehicular Activity (EVA) ដែលក្រុមហ៊ុន SpaceX រចនា និងអភិវឌ្ឍនៅក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំកន្លះ៕