ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹកនិងដាក់បទបញ្ជាដល់កងកម្លាំងស្តីពីការអនុវត្តតួនាទី ភារកិច្ច

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។

នេះបើតាមស្នងការដ្ឋាននគរបាលនេះអោយដឹង ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹកនិងដាក់បទបញ្ជាដល់កងកម្លាំងស្តីពីការអនុវត្តតួនាទី ភារកិច្ចដ៏ម៉ឺងម៉ាត់ប្រកបដោយការទទួលខុសត្រូវប្រចាំថ្ងៃ ចំពោះមុខ អន្តរាគមន៍បន្ទាន់និងការត្រៀមបម្រុង ៕