អន្តរជាតិ

លលាដ៍ក្បាលដំរី Mastodon មានអាយុ ១៣,៦០០ឆ្នាំត្រូវបានរកឃើញក្នុងពេលជីកអណ្តូងរ៉ែមាសនៅ អាមេរិក

ប្រែសម្រួល៖ រតនា

ក្រុមបុរាណវត្ថុវិទូបានរកឃើញហ្វូស៊ីលដ៏ធំដែលជាគ្រោងឆ្អឹងលលាដ៍ក្បាលដំរី Mastodon នៅក្នុងព្រែក Iowa នៅខែនេះក្រោយពីបានចំណាយពេលអស់ ១២ ថ្ងៃដើម្បីជីកយកហ្វូស៊ីលដ៏ធំនេះដោយប្រើពេលយឺតៗហើយត្រូវបានយកមករក្សាទុកបានយ៉ាងល្អ ដែលគេមើលទៅឃើញថាជាផ្នែកសំខាន់នៃភ្លុករបស់វាមានរាងកោង។

ការិយាល័យអ្នកបុរាណវិទូរបស់រដ្ឋបាននិយាយថា “នេះគឺជាហ្វូស៊ីលគ្រោងឆ្អឹងលលាដ៍ក្បាលនៃអំបូដំរី mastodon ដែលត្រូវបានរក្សាទុកបានយ៉ាងល្អលលាដ៍ក្បាលរបស់វាត្រូវបានរកឃើញនៅក្នុងរដ្ឋ Iowaសហរដ្ឋអាមេរិក” ។

យោងតាមការស្រាវជ្រាវបានបង្ហាញថាអំបូដំរី mastodon បានស្លាប់នៅក្នុងសម័យ Paleoindian ហើយត្រូវបានគេកប់ចោលអស់រយៈពេលជាង ១៣,៦០០ ឆ្នាំ។

អំបូដំរី Mastodons ដែលជាបងប្អូនជីដូនមួយនឹងដំរី Mammoths មានទម្ងន់ ៦ តោនវាបានផុតពូជនៅអាមេរិកខាងជើងប្រហែល ១០,៥០០ ឆ្នាំមុនទំនងជាដោយសារតែការប្រែប្រួលអាកាសធាតុ និងការបរបាញ់ហួសកម្រឹត។

ទោះបីជាហ្វូស៊ីលអំបូដំរី mastodon ដែលនៅសេសសល់ផ្សេងទៀតត្រូវបានគេរកឃើញក៏ដោយក៏លលាដ៍ក្បាលដ៏ធំនេះគឺជាបំណែកនៃគ្រោងឆ្អឹងប្រវែង ២ ហ្វីតដែលត្រូវបានថែរក្សាទុកបានយ៉ាងល្អបំផុត ដោយអ្នកបុរាណវិទូដែលគេបានហៅវាថាជា “អណ្តូងរ៉ែមាស”។

“ជាក់ស្តែងឥឡូវនេះមានបច្ចេកទេសដើម្បីកំណត់ថាតើអំបូដំរី Mastodons មានកូនប៉ុន្មានក្បាលដែល ដែលបានកត់ត្រាអំពីការផ្លាស់ប្តូរគីមីសាស្ត្រនៃរាងកាយរបស់វានៅក្នុងអំឡុងពេលវាមានផ្ទៃពោះនិងផ្តល់កំណើតហើយ​វា​ត្រូវ​បាន​គេ​កត់ត្រា​ទុក​នៅ​ក្នុងអំបូ​សត្វ​ដំរី​” លោក John Doershuk បុរាណវិទូ​រដ្ឋ​បាន​ប្រាប់​ភ្នាក់ងារវិទ្យុ Iowa Public Radioយ៉ាងដូច្នេះ ។

ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា អដ្ឋិធាតុដំរី mastodon អាចជួយឆ្លើយសំណួរប្រវត្តិសាស្ត្ររបស់មនុស្សជាតិផងដែរ រួមទាំងថាតើបុព្វបុរសរបស់យើងកាលពីជំនាន់នោះមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ ដំរីmastodon យ៉ាងដូចម្តេចដែរ។

អាយុកាល​ហ្វូស៊ីល​នៃអំបូដំរី mastodon អាចកំណត់ជា​បន្ទាត់មួយនៃ​​ពេលវេលា​ដែល​ជនជាតិ​អាមេរិក​ ​កំណើតដើមត​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ Iowaរបស់ប្រទេសអាមេរិក។

នៅ​ពេល​នោះផ្នែកខាងជើងនៃរដ្ឋ Iowa នៅមានផ្ទាំងទឹកកកនៅឡើយ។ ប៉ុន្តែ​ផ្នែក​ខាង​ត្បូង​គឺ​គ្មាន​ទឹកកក​ទេកាលពីពេល​នោះ ហើយ​កំពុង​តែ​ចាប់​ផ្តើម​ដុះស្មៅ។ សត្វដូចជាដំរី mastodons បានចូលមកក្នុងតំបន់នោះដើម្បីរកស្មៅស៊ីហើយអ្នកប្រមាញ់ក៏បានរកឃើញកន្លែងដែលវារស់នៅផងដែរ” Doershuk បាននិយាយដូច្នេះ។

OSA មិនបានរកឃើញឧបករណ៍ថ្មណាមួយនៅជិតហ្វូស៊ីលដ៏ធំនោះទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនឹងវិភាគថាតើមានស្នាមមនុស្សកាត់ដែលត្រូវបានបន្សល់ទុកនៅលើគ្រោងឆ្អឹងដែរឬទេ។ថ្វីត្បិតតែឆ្អឹងត្រូវបានជីកកកាយក្នុងខែនេះក៏ដោយ ក៏កន្លែងសំណឹកត្រូវបាននាំយកទៅប្រគល់ឲ្យOSAធ្វើកោសលវិច្ច័យនៅឆ្នាំ ២០២២។

នៅពេលដែលឆ្អឹងដំរី mastodon ត្រូវបានសិក្សា និងវិភាគយ៉ាងម៉ត់ចត់រួចរាល់ហើយនោះគ្រោងឆ្អឹងនេះនឹងក្លាយជាផ្នែកមួយនៃការតាំងពិពណ៌ថ្មីនៅសារមន្ទីរ Prairie Trails ដែលនៅជិតទីនោះ៕