សន្ដិសុខសង្គម

នគរបាលក្រុងតាខ្មៅចាប់ខ្លួនក្រុមចោរប្រុសស្រី៤នាក់លួចជាច្រើនករណី

ដោយ៖ វិចិត្រ
កណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅបានចាប់ក្រុមចោរប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន៧ករណី នៅសង្កាត់កំពង់សំណាញ់០៤ករណី សង្កាត់តាខ្មៅ០៣ករណី ម៉ូតូ០២គ្រឿង កង់១គ្រឿង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕