សន្ដិសុខសង្គម

ស្លា.ប់តៃកុងត្រាក់ទ័រម្នាក់ពេលភ្ជួរដីចម្ការប៉ះគ្រា.ប់មីនបណ្តាលឲ្យផ្ទុះ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ស្លា.ប់អ្នកបើកបរត្រាក់ទ័រម្នាក់ពេលកំពុងភ្ជួរដីដាំដំណាំចម្ការបានប៉ះគ្រាប់មីនបណ្តាលឲ្យផ្ទុះកក្រើកដីក្នុងខេត្តបាត់ដំបង។

អង្គភាពស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា÷ ឧបទ្ទវហេតុដ៏អាក្រក់នេះបានកើតឡើងនៅវេលាម៉ោង ៣និង៥០ នាទីរសៀលថ្ងៃទី ១៥ សីហា ២០២៤ នេះ ស្ថិតនៅក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

យុវជនជាជនរងគ្រោះបណ្តាលឲ្យស្លាប់ក្នុងហេតុការណ៍ខាងលើមានឈ្មោះវ៉ាត សាវុន អាយុ ២៣ឆ្នាំ ជាអ្នកបើកបរត្រាក់ទ័រ។

ប្រភពព័ត៌មាននៅទីតាំងកើតហេតុបានឲ្យដឹងដែរថា÷ ដីចម្ការដែលជនរងគ្រោះភ្ជួរប៉ះគ្រាប់មីននេះជាប្រភេទដីចម្ការចាស់ ។ជនរងគ្រោះខណ:កំពុងភ្ជួរក៏បានផ្ទុះយ៉ាងកក្រើកដីបណ្តាលឲ្យត្រូវស្ទើរសុសសាច់ និងបានដាច់ប៉ើងត្រាក់ទ័រជាបំណែកៗគួរឲ្យតក់ស្លុត៕