ដោយ៖ សិរីមតី
ភ្នំពេញ៖ស្ថានតំណាងពាណិជ្ជកម្មថៃនឹងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់។
ពិព័រណ៍នេះនឹងដាក់បង្ហាញទំនិញម៉ាកល្បីៗ ដែលជាទំនិញមិនប៉ះពាល់ដល់បរិស្ថាន។ ក្នុងនោះមានការតាំងបង្ហាញផលិតផលថៃជាង ២៥០ ស្តង់ដូចជា ៖
១. ផ្នែកចំណីអាហារ & ភេសជ្ជៈ
២. ផ្នែកម៉ូដ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ
៣. ផលិតផលសុខភាព & សម្រស់
៤. សម្ភារផ្ទះបាយ និងដេគ័រ
នៅក្នុងឱកាសនោះ អ្នកចូលរួមអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃសមរម្យ។ ជាពិសេស នៅក្នុងពិព័រណ៍នេះបានបានជ្រើសរើសយកទំនិញថៃ ម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។
ក្នុងអំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការប្រគំតន្រ្តីដ៏ធំដែលមានតារាចម្រៀង និងតារា កំប្លែងល្បីៗ សម្តែងជូនទស្សនាពេលយប់ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ។
សូមអញ្ជើញមកទស្សនាដោយសេរីនូវ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ អោយបានច្រើនកុះករ៕