សន្ដិសុខសង្គម

នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ១១នាក់,រឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែត។

ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តទទួលសួរចម្លើយនិងបានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងខេត្តកាលពីថ្ងៃទី០៩ខែសីហា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោកែវ ដូល អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យចំនួន១១នាក់នោះ រួមមាន: ១-ឈ្មោះ ស៊ីម ពៅ អាយុ២០ឆ្នាំ ២-ឈ្មោះ នី សុភ័ក្រ អាយុ១៧ឆ្នាំ ៣-ឈ្មោះ លន់ ឡៃគាន់ អាយុ១៥ឆ្នាំ ៤-ឈ្មោះ ម៉េង សំ អាយុ១៦ឆ្នាំ ៥-ឈ្មោះ ឆេង ចំរ៉ាត អាយុ១៧ឆ្នាំ ៦-ឈ្មោះ ណេត យួន អាយុ១៩ឆ្នាំ ៧-ឈ្មោះ សុ ខា អាយុ៤១ឆ្នាំ ៨-ឈ្មោះ វិត ឆក អាយុ២៣ឆ្នាំ ៩-ឈ្មោះ អ៊ុត រ៉ូ អាយុ២៦ឆ្នាំ ១០-ឈ្មោះ មឿង សៀកហៃ អាយុ១៧ឆ្នាំ ១១-ឈ្មោះ ខៀវ សារឿម អាយុ២៦ឆ្នាំដែលរស់នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ កាលពីថ្ងៃទី០៨ខែកក្កដា បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ២ករណីផ្សេងគ្នា។

១.ករណីនៅចំណុចផ្សារមង្គល ឃាត់ចំនួន៨នាក់ និងករណីទី ២.ចំណុចផ្សារអគារថ្មី ឃាត់ខ្លួនចំនួន៣នាក់សរុបចំនួន១១នាក់និងរឹបអូសគ្រឿងញៀនមានប្រភេទម្សៅក្រាមសថ្លាចំនួន(៤២)ថង់តូច និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន(១៥)គ្រាប់និងសម្ភារប្រើប្រាស់មួយចំនួនដែលបង្ក្រាបកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបន្ថែមថា នេះជាការអនុវត្តបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ ហេតុនេះ ទើបកម្លាំងនគរបាលចម្រុះដូចខាងលើបានចុះប្រតិបត្តិការបង្ក្រាប ៕