ដោយ៖ គង់ហេង
កំពង់ចាម៖ អគារជាកន្លែងលក់សំបុត្រ(បញ្ជរ) សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនាប្រាសាទនគរបាជ័យ ដែលមានទីតាំងស្ថិតក្នុងឃុំអម្ពិល ស្រុកកំពង់សៀម បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០ ភាគរយ។
នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់មន្រ្តីរដ្ឋបាលខេត្តកំពង់ចាម ដែលបានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាប្រឹក្សាខេត្ត ចុះពិនិត្យវឌ្ឍនភាព ដំណើរការស្ថាបនាអគារខាងលើ នៅព្រឹកថ្ងៃទី ៧ សីហា។
សូមបញ្ជាក់ថា អគារជាបញ្ជរសម្រាប់លក់សំបុត្រជូនភ្ញៀវបរទេសចូលទស្សនាប្រាសាទនគរបាជ័យនេះ បានចាប់ផ្តើមស្ថាបនា កាលពីដើមខែកក្កដា ឆ្នាំ២០២៤៕