សន្ដិសុខសង្គម

ប្រទះគ្រាប់មិនទាន់ផ្ទុះដោតជាប់ដើមឈើ

ដោយ:សុខុម
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋអ្នកធ្វើចម្ការបានប្រទះឃើញគ្រាប់មួយមិនទាន់ផ្ទុះជាប់ដើមឈើពុំមានអ្នកហ៊ានចូលទៅក្បែរ។

ក្រោយពីមានការបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ ចុះទៅហ៊ុមព័ទ្ធគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងចម្ការរបស់ខ្លួននៅចំណុចអូរខនហាន ស្ថិតក្នុងភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ចម្ការឈ្មោះ លឹម សាវី ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ដោយឡែកលោកលី មិនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានប្រាប់ឲ្យដឹងថាក្រោយពីទទួលព័ត៌មានអំពីគ្រាប់ដែលពុំទាន់ផ្ទុះ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅហ៊ុមព័ទ្ធនៅទីតាំងនោះដើម្បីរង់ចាំខាងជំនាញចុះទៅធ្វើការពិនិត្យនិងយកចេញពីក្នុងដីចម្ការរបស់ប្រជាពលរដ្ឋកុំឱ្យគ្រោះថ្នាក់កើតឡើង៕