ប្រែសម្រួល៖ តារា
ក្រុមហ៊ុនអាកាសចរណ៍ និង FAA បានឲ្យដឹងថា យន្តហោះ Delta ដែលកំពុងហោះហើរលើមហាសមុទ្រអាត្លង់ទិក ត្រូវបានបង្ខំឲ្យបកត្រឡប់ទៅទីក្រុងបូស្តុនវិញ បន្ទាប់ពីមានរងការវាយប្រហារដោយរន្ទះកាលពីថ្ងៃអាទិត្យ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានថ្លែងថា ជើងហោះហើរ Delta Flight ១១២ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Logan កាលពីល្ងាចថ្ងៃអាទិត្យទៅកាន់ទីក្រុងរ៉ូមត្រូវបានវាយប្រហារដោយរន្ទះបន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Logan កាលពីល្ងាចថ្ងៃអាទិត្យ។
បើយោងតាមប្រព័ន្ធ រ៉ាដាFlightradar24 បានឲ្យដឹងថា យន្តហោះបានហោះក្រឡឹងវិលជុំវិញខ្លួនវា បន្ទាប់ពីបានហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដែលគេសន្មត់ថាប្រហែលត្រូវប្រើពេលជាងប្រាំពីរម៉ោងទៅកាន់ទីក្រុងរ៉ូមប្រទេសអ៊ីតាលី។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយនៅក្នុងអ៊ីមែលថា យន្តហោះនេះត្រូវបានធ្វើដំណើរត្រឡប់ទៅកាន់អាកាសយានដ្ឋាន Logan “ដោយប្រុងប្រយ័ត្នបំផុតបន្ទាប់ពីរងការវាយប្រហារដោយរន្ទះ”។
ទីភ្នាក់ងារWCVB បានរាយការណ៍ថា នៅពេលដែលយន្តហោះ Airbus A៣៣០ បានចុះចតនៅម៉ោងប្រហែល ៧:២០ យប់ រថយន្តពន្លត់អគ្គិភ័យបានស្ថិតនៅជុំវិញយន្តហោះរួចជាស្រេចហើយ ។
ភ្នាក់ងារអាកាសចរណ៍ បូស្តុន EMS បាននិយាយថាមិនមានអ្នកដំណើរ ឬអាកាសយានិក ណាម្នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ដនោះទេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា “ជើងហោះហើរបានចុះចតដោយសុវត្ថិភាព និងមិនមានឧបទ្ទវហេតុអ្វីកើតឡើងទៀតនោះទេ” ។
“យើងកំពុងធ្វើការដើម្បីជួយសម្រួលដល់អតិថិជនរបស់យើងក្នុងការធ្វើដំណើរទៅកាន់គោលដៅចុងក្រោយរបស់ពួកគេឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយយើងសូមអភ័យទោសចំពោះការពន្យារពេលក្នុងការធ្វើដំណើរនេះ។ សុវត្ថិភាពរបស់អតិថិជនជនរបស់យើងនៅតែជាអាទិភាពដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន Delta”។
FAA បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះដោយសារតែមាន”បទប្បញ្ញត្តិរបស់ទីភ្នាក់ងារសហព័ន្ធតម្រូវឲ្យយន្តហោះបំពាក់ប្រព័ន្ធការពាររន្ទះ៕