សន្ដិសុខសង្គម

វិលពីប្រគេនទៀនព្រះវស្សាវត្តលោកឪសួង ប្រទេសថៃ ,រថយន្តដា.ច់ហ្វ្រាំងធ្លាក់ផ្លូវក្រឡា.ប់នៅភ្នំដងរែក ស្ត្រីម្នាក់ស្លា.ប់និងរងរបួ.សធ្ង.ន់-ស្រាល២៨នាក់

ដោយ : បន្ទាយ
ឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្ដាលមកពីរថយន្ត១គ្រឿងដាច់ហ្វ្រាំង រេចង្កូតធ្លាក់ផ្លូវក្រឡាប់បណ្តាលឲ្យស្ត្រីម្នាក់បានស្លា.ប់ និងរងរបួស.ធ្ងន់-ស្រាលចំនួន ២៨នាក់(ស្រីចំនួន ២៣នាក់) ត្រូវបាននគរបាលឡើងផ្លូវភ្នំអន្តរាគមន៍ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចតាមប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍(Hotline ១១៧ ) របស់អគ្គស្នងការដ្ឋានរនគរបាលជាតិ។

ឧបទ្ទហេតុខសងលើបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតលើផ្លូវលេខ៦៧B ត្រង់ចំណុចលើភ្នំដងរែក ចន្លោះគីឡូម៉ែត្រលេខ ១៣២-១៣៣ ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បើតាមសមត្ថកិច្ចនគរបាលនិងអាជ្ញាធរនៅច្រកព្រំដែនអន្តរជាតិជាំ -ស្រុកអន្លង់វែងបានឱ្យដឹងថា ៖ នៅព្រលប់ថ្ងៃទី៤ខែសីហា មុនពេលកើតហេតុមានរថយន្តដល់ទៅ១៥២គ្រឿងនិងមនុស្សចំនួន ៣៣៧៩អង្គ/នាក់ មកពីភូមិស្រុកនានានៅខេត្តសៀមរាបនិងខេត្តមួយចំនួនទៀត បានដង្ហែទៀនព្រះវស្សាពីប្រទេសកម្ពុជាឆ្ពោះទៅកាន់វត្ត«លោកឪសួង»ក្នុងទឹកដីប្រទេសថៃ នាខេត្តសុរិន្ទ គឺឆ្លងព្រំដែនតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យនិងច្រកទ្វារព្រំដែនអន្តរជាតិជាំសាង៉ាម ស្រុកភូសិង្ហខេត្តស៊ីសាកេត ចូលក្នុងខេត្តសុរិន្ទ ទឹកដីប្រទេសថៃ នៅម៉ោង១២ថ្ងៃត្រង់ ។
នៅពេលវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកទ្វារព្រំដែនជាបន្តបន្ទាប់។

ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ។ អ្នកជិះលើរថយន្ត៣០នាក់ /ស្រី២៥នាក់ ក្នុងនោះក្មេង២នាក់ បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ របួសធ្ងន់ ៦នាក់( ស្រី ៥នាក់) របួសស្រាល២៣ នាក់(ស្រី ១៩នាក់ ) ក្មេង២នាក់ ភេទប្រុសនិងខូចរថយន្ដ១គ្រឿងនោះ៕